Monday, November 21, 2011

ឯកសារ​ដែល​លុបបាត់ហើយ ក៏​អាចទាញមកវិញបាន​តាមរយៈ​កម្មវិធី Recuva



រាល់ឯកសារនៃកិច្ចការនានា​ទាំងអស់ ដែល​ស្ថិតនៅ​ក្នុង​កុំព្យូទ័រ គឺពិតជាមានសារៈ​សំខាន់​ណាស់​សម្រាប់​លោកអ្នក ប្រសិនបើ​ឯកសារមួយចំនួន​

ឯកសារ​ដែល​លុបបាត់ហើយ ក៏​អាចទាញមកវិញបាន​តាមរយៈ​កម្មវិធី Recuva

រាល់ឯកសារនៃកិច្ចការនានា ​ទាំងអស់ ដែល​ស្ថិតនៅ​ក្នុង​កុំព្យូទ័រ គឺពិតជាមានសារៈ​សំខាន់​ណាស់​សម្រាប់​លោកអ្នក ប្រសិនបើ​ឯកសារមួយចំនួន​ត្រូវបាន​បាត់​ក្នុង​ករណីណាមួយនោះ លោកអ្នក​ប្រាកដជាត្រូវប្រឈមមុខនឹងបញ្ហធំជាមិនខាន ។
 ឯកសារខ្លះអាច​ ត្រូវបាន​លុបហើយចូលទៅ​ក្នុង Recycle Bin តែឯកសារមួយចំនួន គឺមិននៅ​ក្នុង​ទីតាំងនេះទេ ដូចច្នេះ ដើម្បី​ដោះស្រាយ​នូវ​រាល់បញ្ហានេះបាន លោកអ្នក​អាច​ប្រើ​ប្រាស់​នូវ​កម្មវិធី​ជួយ​ក្នុង​ការ​ទាញយក​ឯកសារ ដែល​បានបាត់បង់នោះមក វិញបាន ។
Recuva គឺជា​កម្មវិធី​មួយ​ដែល​ ប្រើ​ប្រាស់​សម្រាប់​ស្វែងរក​មើល និង ទាញយក​ឯកសារ​ដែល​បានបាត់បង់ ដោយសារ​ការលុប (Shift + Delete) ឬ format ។ កម្មវិធី​នេះអាច Scan រកឃើញ file ដូចជា file រូបភាព​ដែល​បានបាត់ដោយការ format digital camera photos ប្រភេទ file ចម្រៀង និង វីដេអូ file របស់​កម្មវិធី office (Word, Excel, PowerPoint ។ ល ។) compressed file email (Outlook Express, Windows Mail, Suntherbird ។ ល ។) និង ប្រភេទ file ដទៃ​ជា​ច្រើន​ទៀត ។
វិធី​ប្រើ​ប្រាស់​
• បន្ទាប់ពី​លោកអ្នក​បានបើក​កម្មវិធី​រួចមក នៅពេល​ដែល​ផ្ទាំង Welcome to the Recuva Wizard លេចចេញមកសូមចុច Next ។ នៅ​ក្នុង​ផ្ទាំង File Type  សូម​ជ្រើសរើស​ប្រភេទ​នៃការ​ស្វែងរក​ទៅតាម file ដែល​បានបាត់បង់
 Pictures: ស្វែងរក​គ្រប់​ប្រភេទ file របស់រូបភាព
 Music: ស្វែងរក​គ្រប់​ប្រភេទ file របស់​សំឡេង (audio, Mp3…)
 Documents: ស្វែងរក​គ្រប់​ប្រភេទ file របស់​កម្មវិធី office
 Video: ស្វែងរក​គ្រប់​ប្រភេទ file របស់វីដេអូ
 Emails: ស្វែងរក​គ្រប់​ប្រភេទ file របស់ Email ក្នុង​កម្មវិធី​ដូចជា Outlook Express, Windows Mail, Suntherbird
 Other: ស្វែងរក​គ្រប់​ប្រភេទ file

• បន្ទាប់មក​ជ្រើសរើស​ទីតាំង​ដែល​លោកអ្នក​ចង់​ស្វែងរក file ឬ​ទីតាំង​ដែល​បាត់ file ទាំងនោះ​
 I’ m not sure: Scan រកគ្រប់ទីកន្លែងនៅ​ក្នុង​កុំព្យូទ័រ​
 On my media card or iPod: Scan នៅលើ removable device (except CDs និង floppies) ឬ media device តួ​យ៉ាង iPod ជាដើម
 In My Documents: Scan រកនៅ​ក្នុង My Documents folder របស់ Winodws
 In the Recycle Bin: Scan រក file ដែល​បានលុបចេញពី Recycle Bin
 In a specific location: Scan រក​ទៅតាម​ទីតាំងផ្សេងៗ​ដែល​លោកអ្នក​កំណត់​

• បន្ទាប់ពី​ជ្រើសរើស​ទីតាំង Scan រួចមកនៅ​ក្នុង​ចំណុច Thank you, Recuva is now ready search for your files ប្រសិនបើ​លោកអ្នក​ជ្រើសយក Enable Deep Scan  នោះវានឹង scan ចំណាយ​ពេលយូរចំពោះ drive ដែល​មាន​ទំហំ​ធំ តែមានប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ស្វែងរក​

• នៅពេល​វា​ដំណើរ​ការ Scan ចប់តែលទ្ធគឺមិនបានដូចអ្វី​ដែល​លោកអ្នក​ចង់បាននោះ សូមចុចនៅត្រង់ Switch to advance mode ដើម្បី​ធ្វើប្ដូរទៅការ advance mode ដែល​លោកអ្នក​អាច​កំណត់​ការ Scan របស់វា​ឱ្យ​កាន់តែមានប្រសិទ្ធភាពជាងមុន

• បន្ទាប់មកចុចនៅត្រង់ប៊ូតុង Scan ដំណើរ​ការ Scan លម្អិត​ម្ដងទៀត

• បន្ទាប់ពី Scan ចប់​លោកអ្នក​នឹងឃើញមាន file ដែល​រកឃើញ​ច្រើន​ជាងមុន

• ដើម្បី Save រាល់ file ដែល​រកឃើញសូមចុចនៅត្រង់ Recover នៅខាងស្ដាំនៃ​ផ្នែក​ខាងក្រោម​របស់​កម្មវិធី​នេះ ហើយ​ជ្រើសរើស​ទីតាំង​សម្រាប់​រក្សាទុក file ទាំងនោះ ។
*  ដកស្រង់ចេញពីទស្សនាវដ្ដីអាន ច្បាប់ទី ២៩ ប្រចាំខែសីហា ឆ្នាំ​២០១១

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More