Monday, November 21, 2011

ត្រួត​ពិនិត្យ​ល្បឿន និង ការ​ប្រើ​ប្រាស់ Internet ជាមួយ NetWorx-Free




​សម្រាប់​លោកអ្នក​ដែល​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ Internet ដែល​មាន​លក្ខណៈ​កំណត់​ទំហំ​ប្រើ​ប្រាស់ ប្រាកដជាចង់ដឹងហើយថាតើការ​ប្រើ​ប្រាស់​របស់​លោកអ្នក​អស់​ទំហំ​ប៉ុន្មាន និង  ​ប្រើ​ប្រាស់​នៅពេល​ណាខ្លះ ។

ត្រួត​ពិនិត្យ​ល្បឿន និង ការ​ប្រើ​ប្រាស់ Internet ជាមួយ NetWorx-Free

​ សម្រាប់​លោកអ្នក​ដែល​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ Internet ដែល​មាន​លក្ខណៈ​កំណត់​ទំហំ​ប្រើ​ប្រាស់ ប្រាកដជាចង់ដឹងហើយថាតើការ​ប្រើ​ប្រាស់​របស់​លោកអ្នក​អស់​ទំហំ​ប៉ុន្មាន និង  ​ប្រើ​ប្រាស់​នៅពេល​ណាខ្លះ ។
ឥឡូវនេះយើងសូមលើកយក​នូវ​កម្មវិធី NetWorx-Free ដែល​មាន​តួនាទី​បង្ហាញ​នូវ​ទំហំ Megabyte ដែល​លោកអ្នក​បាន​ប្រើ​ប្រាស់​អស់ ដែល​មាន​ដូចជា ថ្ងែខែ និង​ម៉ោង​ដែល​លោកអ្នក​ភ្ជាប់ ម្យ៉ាង​ទៀត​លោកអ្នក​អាចត្រួត​ពិនិត្យ​តាមរយៈ Graphic បាន​យ៉ាង​មានប្រ​សិទ្ធិ​ភាព​ទៀតផង ។

​លក្ខណៈ​ពិសេស
- អាចលុប​នូវ​ទំហំ​ដែល​លោកអ្នក​ប្រើ​ប្រាស់​បាន និង ចាប់ផ្តើមគិតសារជាថ្មី
- ធ្វើ​របាយការណ៍ និង ទាញយក​របាយការណ៍​ចូល​ក្នុង Excel MS Word និង HTML
- អនុញ្ញាត​ឲ្យ​លោកអ្នក​បិទ​នូវ​ការត្រូត​ពិនិត្យ upload និង Download
- អាច​ដំណើរ​ការ​ជាមួយនឹង connection Dial-up ISDN Cable modems ADSL និង Ethernet Cards
- រួមបញ្ចូលរួម​ទាំង​ព័ត៌មាន​ទាក់ទងទៅនឹង Network និង tool សម្រាប់ test នូវ Internet connection របស់​លោកអ្នក​
- ព័ត៌មាន​អំពី Dial-up session រាល់ session ទាំងអស់​
- អាច​ដំណើរ​ការណជាមួយ Windows 2000/XP/2003/Vista/Server 2008/7
របៀប​ប្រើ​
- សូម​ធ្វើការ Download កម្មវិធី​នេះពីគេហទំព័រអាន-ANT ដើម្បី​ដំឡើង​នូវ​កម្មវិធី​នេះ
- បន្ទាប់ពី​លោកអ្នក​ដំឡើង​កម្មវិធី​នេះរួចរាល់ហើយ​លោកអ្នក​ត្រូវ Start => ជ្រើសរើស​យកពាក្យថា NetWorx លោកអ្នក​នឹងឃើញ​នូវ​ផ្ទាំង​រូបដូច​ខាងក្រោម​

- នៅលើ​ផ្ទាំង​រូបខាងលើ​លោកអ្នក​អាច​ជ្រើសរើស​នូវ Option ណាមួយមក​ប្រើ​ប្រាស់​គឺស្រប​ទៅតាម​ការចង់បាន​របស់អ្នក ដូចជា​ប្រសិនបើ​អ្នកចង់មើល Graphic លោកអ្នក​អាច​ជ្រើសរើស​យក “Show Graph”  នៅ​ក្នុង​ចំណុច​នេះ​លោកអ្នក​អាចឃើញ​នូវ Graph ដែល​លោកអ្នក​កំពុង​ប្រើ​ប្រាស់​

- ក្នុង​ករណី​ដែល​លោកអ្នក​ចង់ដឹង​នូវ Magabyte ដែល​លោកអ្នក​ប្រើ​ប្រាស់​អស់ប៉ុន្មាន​លោកអ្នក​អាចចូល​ក្នុង “Usage Statistic”

- លោកអ្នក​អាចមើលជា​លក្ខណៈ​ពិស្តារ​ទៅតាម​ថ្ងៃ​ខែ និង ម៉ោង ដោយចូល​ក្នុង “Usage Statistic => Hourly Rates”

- លោកអ្នក​អាចសាកល្បង​ជាមួយនឹង Option ជា​ច្រើន​ទៀតបាន​ដែល​ប្រកបដោយភាព​ងាយស្រួល​បំផុត ។

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More